អំពីឦសានបុរី
ប្រវត្ដិសង្ខេបៈ
សម្បូរព្រៃគុកជារមណីយដ្ឋាយមួយក្នុងចំនោមតំបន់ទេសចរណ៏ដ៏ទាក់ទាញទាំងឡាយនៅក្នុងខេត្ដកំពង់ធំ។សហគមន៏អភិរក្សនិងអភិវឌ្ឍន៏សម្បូរព្រៃគុកមានចំនួនសមាជិក៧០០គ្រួសារនៃភូមិទាំង៧ដែលវាត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ១៩៩៨ ដោយកម្មវិធីស្បៀងអាហារពិភពលោក (World Food Program)។ នៅឆ្នាំ១៩៩៨សកលវិទ្យាល័យវ៉ាសេដាប្រទេសជប៉ុនបានចាប់ផ្ដើមគំរោងអភិរក្សរបស់ខ្លួនដែលជាមួយគ្នានេះបានបង្កើតរចនាសម្ព័ន្ធសហគមន៏ ដែលមានឈ្មោះថា សហគមន៏អភិរក្ស និងអភិវឌ្ឍន៏សម្បូរព្រៃគុក។ នៅក្នុងឆ្នាំ២០០៤ពួកគេបានទទួលការព្រមព្រៀងពីអភិបាលខេត្ដក្នុងការការពារសហគមន៏នេះនិងតំបន់ជុំវិញដោយពាក់ព័ន្ធនឹងសេវាកម្មទេសចរណ៏ក្នុងការបង្កើតនូវប្រាក់ចំណូល។បន្ទាប់ពីមានការបង្កើតនូវសិក្ខាសិលាមួយចំនួននៅក្នុងឆ្នាំ ២០០៥និង២០០៦ ដើម្បីផ្ដោតលើសក្ដានុពលនៃការអភិវឌ្ឍន៏វិស័ទេសចរណ៏ និងការវិនិយោគនៅសម្បូរព្រៃគុក សហប្រតិបត្ដិការបច្ចេកទេសអាល្លឺម៉ង់ (German Technical Cooperation)បានពង្រីកគំរោងរបស់ខ្លូនដែលពាក់ព័ន្ធនឹងសកម្មភាពទេសចរណ៏ក្នុងគោលបំណងកាត់បន្ថយភាពក្រីក្រនៅក្នុងតំបន់។
GTZបានខិតខំស្វែងរកដៃគូក្នុងវិស័យឯកជនដើម្បីធ្វើឱ្យកាន់តែប្រសើរនិងមានភាពទាក់ទាញនៃសហគមន៏អភិរក្សនិងអភិវឌ្ឍន៏សម្បូរព្រៃគុកនៅលើទីផ្សារទេសចរណ៏។តាមរយៈនេះធ្វើឱ្យមានការបង្កើតឡើងនូវឥសានបុរៈដែលគំរោងទេសចរណ៏នេះ គឺជាសហប្រតិបត្ដិការនៃ Khiri Reach Foundation និង GTZរបស់ប្រទេសអាល្លឺម៉ង់។
តើអ្វីទៅជាឥសានបុរៈ?
ឥសានបុរៈគឺជាការផ្ដល់នូវសកម្មភាពទេសចរណ៏ដែលមានលក្ខណៈមិនផ្លូវការមានមូលដ្ឋាននៅក្នុងស្រុកសំបូរ។ វាផ្ដល់នូវសេវាកម្មផ្សេងៗពីគ្នា ប៉ុន្ដែគោលបំណងនៃការគាំទ្រក្រុមនេះមានពីរសំខាន់ៗគឺៈ ទីមួយគឺការទាក់ទាញភ្ញៀវទេសចរណ៏ទៅកាន់តំបន់សម្បូរនិងជាមួយការផ្ដល់នូវភាពកាន់តែប្រសើរឡើងនៃជីវិតរស់នៅរបស់ប្រជាជនក្នុងតំបន់។
វាមានទាំងអស់ចំនួន៧ភូមិដែលស្ថិតនៅក្នុងសហគមន៏អភិរក្សនិងអភិវឌ្ឍន៏សម្បូរព្រៃគុកដែលស្ថិតនៅក្នុងឃុំសម្បូរ និងស្រុកប្រាសាទសម្បូរ ដែលភូមិទាំង៧នោះមានដូចជាៈ កំពង់ឈើទាល, សម្បូរ, សំរិត, ជាយសំពៅ, ពូ ត្រែត, អូរគ្រូកែ, និងភូមិអាត់ ស៊ូ។
សំណង់ទ្រុឌទ្រោមនៃប្រាសាទសម្បូរព្រៃគុកគឺជាភាពទាក់ទាញដ៏សំខាន់នៃស្រុកសម្បូររួមជាមួយនឹងតំបន់ទេសចរណ៏ដ៏ទៃទៀត។អ្នកទេសចរណ៏នឹងមានភាពរីករាយនឹងការទស្សនាប្រាសាទក៏ប៉ុន្ដែក៏មានរបស់ផ្សេងៗទៀតជាច្រើនដែលពួកគេចង់ស្វែងយល់។ស្រុកសម្បូរជាតំបន់ជនបទដែលមានភាពស្រស់ស្អាតជាមួយនឹងជីវិតរស់នៅបែបប្រពៃណីដែលតាមរយៈនេះអ្នកទេសចរណ៏អាចមានឱកាសសប្បាយជាមួយនឹងការសំរបខ្លួននឹងជីវិតបែបនេះក្នុងរយៈពេលខ្លី។ពួកគេអាចស្នាក់នៅជាមួយគ្រួសារក្នុងតំបន់នេះធ្វើដំណើរកំសាន្ដតាមផ្លូវជុំវិញតំបន់រីករាយជាមួយនឹងការញ៉ាំម្ហូបខ្មែរតាមតំបន់នីមួយៗការទស្សនានូវស្នាដៃនៃផលិតផលសិល្បកម្មរៀនក្នុងការធ្វើម្ហូបទាំងអស់នោះការរាំកំសាន្ដតាមបែបប្រពៃណីខ្មែរនិងរបស់ជាច្រើនដ៏ទៃទៀត។តាមរយៈនេះពួកគេអាចមានភាពរីករាយយ៉ាងខ្លាំងជាមួយនឹងប្រជាជននៅក្នុងតំបន់នោះនិយាយជារួមនៅក្នុងសហគមន៏ទាំងមូលផ្ទាល់តែម្ដង។
ទោះបីជាមានការធ្លាក់ចុះនូវចំនួនអ្នកទេសចរណ៏នៅក្នុងឆ្នាំ២០០៨និង២០០៩វិស័យទេសចរណ៏នៅតែត្រូវបានគេគិតថាជាកត្ដាមួយដ៏សំខាន់ក្នុងការបង្កើនកំនើនសេដ្ឋកិច្ចនិងលុបបំបាត់ភាពក្រីក្រនៅក្នុងប្រទេសកម្ពុជា។ទោះជាយ៉ាងនេះក្ដីដោយសារតែកង្វះខាតនូវហេដ្ឋារចនាសម្ព័ន្ធល្អនិងការរៀបចំឱ្យបានត្រឹមត្រូវនៃវិស័យមួយនេះជាហេតុធ្វើឱ្យប្រជាជនដែលរស់នៅក្នុងតំបន់ជនបទទទួលបាននូវអត្ថប្រយោជន៏តិចតួចនៅឡើយនៃទេសចរណ៏។
ជាមួយនឹងការមិនអាចប៉ះពាល់និងដើរលើបានសម្បូរព្រៃគុកគឺជាប្រាសាទមួយដែលមានភាពទាក់ទាញតាំងពីមុនសម័យអង្គរហើយមានចំងាយ៣០គីឡូម៉ែត្រស្ថិតនៅភាគខាងជើងនៃក្រុងកំពង់ធំ។ ភាពទាក់ទាញដ៏ធំចំបងនៃប្រាសាទគឺ ប្រាសាទដែលមានភាពចំណាស់ឥសានបុរៈ ដែលមានទំហំ ១ គុណ ៥គីឡូម៉ែត្រ។ប្រាសាទទាំងឡាយដែលត្រូវបានចុះទៅក្នុងបញ្ជីសម្បត្ដិបេតិកភ័ណ្ឌពិភពលោកដោយអង្គការ(UNESCO World Heritage Tentative List)នៅក្នុងឆ្នាំ១៩៩២បានទាក់ទាញប្រហែលភ្ញៀវទេសចរណ៏ជាតិ ២០,០០០នាក់ និងអន្ដរជាតិ ៥,០០០នាក់ជារៀងរាល់ឆ្នាំ។
គំរោងទេសចរណ៏សហគមន៏ឥសានបុរៈមានគោលបំណងអភិវឌ្ឍន៏សម្បូរព្រៃគុកជាកន្លែងទេសចរណ៏បែបវប្បធ៌មថ្មីមួយនៅកម្ពុជាដែលបង្ហាញនូវភាពប្លែកមួយទៀតពីអ្វីដែលមានស្រាប់ដូចជានៅអង្គរសៀមរាប ភ្នំពេញ និងក្រុងព្រះសីហនុជាដើម។
ជារួមគំរោងនេះមានគោលបំនងសំខាន់ៗដូចខាងក្រោមៈ
- ដើម្បីបង្កើននូវការអភិវឌ្ឍន៏នៃសហគមន៏ដោយផ្អែកលើវិស័យទេសចរណ៏នៅកម្ពុជា
- ដើម្បីបង្កើននូវភ្ញៀវទេសចរណ៏មកទស្សនា និងការស្នាក់នៅរយៈពេលយូរនៅរមណីយដ្ឋានសម្បូរ ព្រៃគុក